december 13th, 2024
នេះជាឆ្នាំទី 14 ហើយ ដែល ដឹ ភីហ្សា ខមផេនី (The Pizza Company) បានប្រារព្ធកម្មវិធី The Pizza Company Excellence Award ដើម្បីប្រកួតប្រជែង រកក្រុមបុគ្គលិក ឆ្នើមប្រចាំឆ្នាំ។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងចាប់ពីថ្ងៃទី 23 សីហា ដល់ថ្ងៃទី 10 ធ្នូ ឆ្នាំ2024 ការបម្រើដោយភាពសុក្រឹតឥតខ្ចោះក្នុងទីកន្លែងដ៏ប្រណីត ក្រុមហ៊ុនផ្តល់តម្លៃខ្ពស់ដល់បុគ្គលិកដែល អនុវត្តការងារប្រចាំថ្ងៃនៅរាល់សាខា ភោជនីយដ្ឋានដឹ ភីហ្សា ខមផេនី (The Pizza Company) ទាំងអស់ ។ ដោយផ្តល់ឱ្យអតិថិជននូវការពិសារអាហារដ៏គួរឱ្យពេញចិត្ត ក៏ដូចជាការវេចខ្ចប់នំ ចម្អិនថ្មីៗ និងសេវាដឹកជូនដល់គេហដ្ឋានរហ័សទាន់ចិត្ត វាជាការងារដ៏ឆ្លាតវៃរបស់បុគ្គលិក ដែលត្រូវបានបណ្តុះបណ្តាល ដោយរាប់ចាប់តាំងពីការចម្អិននំភីហ្សា រហូតដល់ការបម្រើដោយយកចិត្តទុកដាក់ដល់ភ្ញៀវ និងមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវដើម្បីធានាពីសុវត្ថិភាពចំណីអាហារ ថ្នាក់ពិភពលោក។
នៅឯភោជនីយដ្ឋានដីភីហ្សា ខមផេនី (The Pizza Company) ក្រុមការងារប្រកបដោយ កម្លាំងចិត្តខ្ពស់អនុវត្តបានតាមដំណើរការប្រកប ដោយស្តង់ដា តាំងពីដើមរហូតដល់ការផ្តល់ជូន នូវអ្វីដែលល្អបំផុតដល់អតិថិជន ។ សព្វថ្ងៃនេះ ស្តង់ដានេះបានក្លាយជាប្រពៃណី និងវប្បធម៌មួយរបស់ហាងរបស់យើង ។
ការប្រកួតប្រជែងបង្កើនស្មារតីការបំពេញកិច្ចការជាក្រុម លើមាគ៌ាឆ្ពោះទៅកាន់ការប្រកួត The Pizza Company Excellence Award 2024 ដែល បានរកឃើញក្រុមដ៏ល្អដាច់គេតាម រយៈការប្រកួតដែលមានការចូលរួម ពីក្រុមបុគ្គលិកទាំង 51សាខា របស់ ដឹ ភីហ្សា ខមផេនី មកពីទីក្រុងភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបង ក្រុងសេរីសោភ័ណ្ឌ ក្រុងប៉ោយប៉ែត ខេត្តកំពង់ស្ពឺ ស្គន់ និងខេត្តកំពង់ចាម។
ក្នុងនោះ ភោជនីយដ្ឋានដឹ ភីហ្សា ខមផេនីសាខា អ៊ីអនម៉លសែនសុខ (The Pizza Company Aeon Mall Sen Sok) ជាក្រុមជើងឯកសម្រាប់ The Pizza Excellence Award 2024 ខណៈក្រុមភោជនីយដ្ឋានដឹ ភីហ្សា ខមផេនី សាខាតាខ្មៅ (The Pizza Company Takhmao) ទទួលបាន The Best Pizza Making Award 2024 ។ រីឯភោជនីយដ្ឋានដឹ ភីហ្សា ខមផេនី សាខាបឹងស្នោរ (The Pizza Company Beong Snor) ទទួលបាន Best Dough Award 2024 ហើយភោជនីយដ្ឋានដឹ ភីហ្សា ខមផេនី សាខាព្រែកលៀប (The Pizza Company Prek Leab) ទទួលបាន Best Delivery Award 2024 និងភោជនីយដ្ឋានដឹ ភីហ្សា ខមផេនី សាខាទួលគោក (The Pizza Company Toul Kork) ទទួលបាន Best Customer Service Award 2024 ។
ការគ្រប់គ្រង និងលើកទឹកចិត្តបុគ្គលិកប្រកប ដោយសក្តានុពល ដើម្បីបំពេញឱ្យ បាននូវស្តង់ដាដ៏ខ្ពស់ ការបង្កើតនិងរក្សានូវបរិយាសការងារផ្អែកលើលទ្ធផល របស់រាល់បុគ្គលិកនៅគ្រប់សាខាទាំងអស់ គឺជាការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន។
លោក ទេព វិរៈ ជានាយគ្រប់គ្រងក្រុមហ៊ុន អ៉ី អេហ្វ ជី (EFG) បានមានប្រសាសន៍ថា ៖ «ជាដរាប ផ្នែកគ្រប់គ្រងតែងបន្តលើកទឹកចិត្ត ដល់បុគ្គលិកដែលប្រកបដោយសក្តានុពលឱ្យបន្ត ការងារក្នុងតំណែងខ្ពស់ ឬបម្រើការនៅសាខាថ្មី របស់ក្រុមហ៊ុន» ។ លោកបានបន្ថែមទៀតថា ៖ «បុគ្គលិកម្នាក់ៗសុទ្ធតែសំខាន់សម្រាប់ភាពរឹងមាំ និងជោគជ័យរបស់ក្រុមហ៊ុន ។
Related articles: